សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី ២០

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន រួចហើយ នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២០។ ប្រមុខដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២០ ថ្ងៃនេះ គឺផ្តោតលើប្រធានបទ «ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងទិសដៅអនាគត»។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន ៣៖ ១) កម្ពុជាស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាបានកត់សំគាល់ដោយក្តីរីករាយនូវបំណងតម្លើង កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ១ ស្របពេលជាមួយនឹងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន … Continue reading សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី ២០